ដំណើរទស្សនកិច្ចសក្សាលើកទី១៧ ទៅកាន់ផ្សារម៉ាក្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ សម្រាប់សិស្សានុសិស្សថ្នាក់ទី២

នៅពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំដំណើរទស្សនកិច្ចសិក្សាលើកទិ១៧ប្រចាំសាលា​ ទៅកាន់ផ្សារម៉ាក្រូ សម្រាប់សិស្សានុសិស្សថ្នាក់ទី២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ។  សាលារៀន អន្តរទ្វីប អាមេរិកាំង តែងរៀបចំទស្សនកិច្ចសិក្សាសម្រាប់សិស្សានុសិស្សគ្រប់កម្រិត។ ជាងនេះទៅទៀត ទស្សនកិច្ចសិក្សានីមួយគឺធ្វើឡើងក្នុងគោលបំណងផ្ដល់ឱកាសឱ្យសិស្សានុសិស្ស បានក្រេបជញ្ជក់ចំណេះដឹងជាក់ស្តែងដែលទទួលបានតាមរយៈការទស្សនា​។ ដំណើរទស្សនកិច្ចសិក្សាបញ្ចប់ទៅដោយរលូន​ ​ព្រមទាំងបរិយាកាសសប្បាយរីករាយ។​