កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ សិស្សថ្នាក់ទី៨ ធ្វើពិសោធលើមុខវិជ្ជាគីមីវិទ្យា ដែលមានប្រធានបទសី្តពីប្រតិកម្មគីមី ដឹកនាំដោយ លោកគ្រូ សេង វណ្ណៈ នៃសាលារៀន អន្តរទ្វីប អាមេរិកំាង សាខាសែនសុខ។ ការពិសោធនេះអាចដំណើរការទៅបាន គឺត្រូវមានសម្ភារៈមួយចំនួនដូចជា ប្រអប់ជ័រ ទៀន ដេកកេះ Baking Soda និងទឹកខ្មេះ។ ក្រោយការពិសោធអាចឱ្យសិស្ស បកស្រាយពីបំប្លែងគីមី ឬ្ប្រតិកម្មគីមីតាមរយៈការពិសោធ។ បន្ទាប់ពីលោកគ្រូបានបង្ហាញជូនពីដំណើរការពិសោធ និងបានពន្យល់ណែនាំយ៉ាងលម្អិតរួចមក លោកគ្រូក៏បានធ្វើការបែងចែកសិស្សឱ្យអនុវត្តន៍ផ្ទាល់។សិស្សានុសិស្ស បានសហការក្នុងការចូលរួមអនុវត្តពិសោធជាក់ស្តែង ដោយមានការណែនាំពីសំណាក់លោកគ្រូ និងអ្នកគ្រូជំនួយបន្ទប់ពិសោធ រហូតទទួលបានលទ្ធផលល្អប្រសើរ និងបានសម្រេចវត្ថុបំណងដូចដែលបានរំពឹងទុក។