បទបង្ហាញដំណើរទស្សនកិច្ចលើកទី១០៦ទៅកាន់រមណីយដ្ឋានភ្នំប្រសិទ្ធិ៍ សាខាសែនសុខ

កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ គណៈគ្រប់គ្រងសាលារៀន បានធ្វើបទបង្ហាញស្ដីពី ដំណើរទស្សនកិច្ចសិក្សាលើកទី១០៦ ទៅកាន់រមណីយដ្ឋានភ្នំប្រសិទ្ធិ៍ ដល់សិស្សានុសិស្សថ្នាក់ទី៧ នៃសាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាសែនសុខ។ គោលបំណងនៃការធ្វើបទបង្ហាញនេះ គឺដើម្បីផ្តល់ព័ត៌មាន​ដល់ប្អូនៗសម្រាប់ការត្រៀមរៀបចំខ្លួនសម្រាប់ដំណើរទស្សនកិច្ចសិក្សានេះ ក៍ដូចជាស្គាល់ពីទីតាំងភូមិសាស្ត្រ និងប្រវត្តិសាស្រ្តនៅទីនៅះផងដែរ។ គួរបញ្ជាក់ផងដែរថា​ ដំណើរទស្សនកិច្ចសិក្សានេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ចាប់ពីម៉ោង៦:៤៥នាទីព្រឹក ដល់៥:០០នាទីល្ងាច។