សកម្មភាពពិសោធប្រើប្រាស់មីក្រូទស្សន៍

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ កន្លងទៅនេះ សិស្សថ្នាក់ទី១០ ធ្វើពិសោធលើមុខវិជ្ជា​​ជីវវិទ្យា ដែលមានប្រធានបទសី្តពីការប្រើប្រាស់មីក្រូទស្សន៍ ដោយដឹកនាំដោយ លោកគ្រូ ឈិត ធារិទ្ធី នៃសាលារៀន​ អន្តរទ្វីប អាមេរិកំាង សាខាសែនសុខ។ ការ​ពិសោធ​នេះ​អាច​ដំណើរការ​ទៅ​បាន​ គឺ​ត្រូវ​មាន​សម្ភារៈ​មួយចំនួន​ដូចជា​ មីក្រូទស្សន៍ អក្សរe បន្ទះឡាម បន្ទះឡាម៉ែល និងថាសដែក​។ ក្រោយ​ការ​ពិសោធ​អាច​ឱ្យ​សិស្ស​ ចេះប្រៀបធៀបពីទម្រង់ នៃវត្ថុដែលមើលឃើញដោយភ្នែកទទេ និងវត្ថុដែលមើលឃើញដោយមីក្រូទស្សន៍។​ មួយវិញទៀត​ សិស្សយល់ដឹងពីការប្រើប្រាស់ និងការថែទាំមីក្រូទស្សន៍។​ បន្ទាប់ពីលោកគ្រូបានបង្ហាញជូនពីដំណើរការពិសោធ និងបានពន្យល់ណែនាំយ៉ាងលម្អិតរួចមក លោកគ្រូក៏បានធ្វើការបែងចែកសិស្សឳ្យអនុវត្តន៍ផ្ទាល់។​ បន្ទាប់មក សិស្សានុសិស្ស បានសហការក្នុងការចូលរួមអនុវត្តពិសោធជាក់ស្តែង ដោយមានការណែនាំពីសំណាក់លោកគ្រូ និងអ្នកគ្រូជំនួយបន្ទប់ពិសោធ រហូតទទួលបានលទ្ធផលល្អប្រសើរ និងបានសម្រេចវត្ថុបំណងដូចដែលបានរំពឹងទុក។