កម្មវិធីរៀនត្រៀមសម្រាប់ឆ្នាំសិក្សាថ្មី២០២៣-២០២៤

កាលពីថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះលោកគ្រូ អ្នកគ្រូ និងគណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង មាន​ទឹកមុខ​ស្រស់ស្រាយ ​ដើម្បីទទួលស្វាគមន៍សិស្សានុសិស្សសម្រាប់ចូលរៀន​ត្រៀមសម្រាប់ឆ្នាំសិក្សាថ្មី២០២៣-២០២៤ ​ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ​ប្រកបទៅដោយភាពកក់ក្តៅ និងមានភាពស្និតស្នាលរវាងសិស្ស និងលោកគ្រូ អ្នកគ្រូ។ ថ្ងៃ​ចូលរៀន​ត្រៀមដំបូង​ នៃដើមឆ្នាំ​សិក្សា​ថ្មីនេះពិតជា​មាន​សារៈសំខាន់ និង​មានអត្ថ​ប្រយោជន៍សម្រាប់​សិស្សានុសិស្សក្នុងការតម្រង់ទិសដល់ពួកគាត់ដូចជា បន្ទប់សិក្សា វិន័យសាលា និងទីតាំងសំខាន់ៗមួយចំនួននៅក្នុងបរិវេណសាលា ដើម្បីឱ្យសិស្សានុសិស្សបានដឹង និងយល់ពីបទ​បញ្ញ​តិ​សាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ ​បន្ថែមពីនេះទៀត​សិស្សានុសិស្ស​នឹង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការ​ទទួលយក ហើយ​ចេះ​កំណត់​គោលដៅ​សម្រាប់​ការសិក្សាតាំងពី​ដើមឆ្នាំ រហូត​ចុងឆ្នាំ​សិក្សា ដើម្បី​ទទួល​បាន​ផ្លែផ្កា​ល្អ និង​ជា​ធនធាន​ដ៏​ប្រពៃ​សម្រាប់​ខ្លួនឯង គ្រួសារ និង​សង្គមជាតិ នា​ពេល​បច្ចុប្បន្ន និង​អនាគត។

កម្មវិធីរៀនត្រៀមសម្រាប់ឆ្នាំសិក្សាថ្មី២០២៣-២០២៤