សិក្ខាសាលាស្តីអំពីសុវត្ថិភាពចំណីអាហារ

               

កាលពីថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ បានសហការជាមួយសាខាកាំកុងត្រូលផែស្ងួតចុងទី-រាជធានីភ្នំពេញ នៃក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាស្តីពី សុវត្ថិភាពចំណីអាហារ ជូនដល់សិស្សានុសិស្សថ្នាក់៧ ដល់ទី៩។ វាគ្មិនកិត្តិយសបានរៀបរាប់ថា ដើម្បីបំពេញថាមពលប្រចាំថ្ងៃ យើងត្រូវការបរិភោគអាហារឱ្យបានគ្រប់គ្រាន់ ប៉ុន្តែយើងក៏ត្រូវមានការប្រុងប្រយ័ត្នចំពោះអាហារដែលយើងបរិភោគផងដែរ។​ លោកបានធ្វើបទបង្ហាញ និងពន្យល់បកស្រាយយ៉ាងក្បោះក្បាយថា មុននឹងបរិភោគ យើងត្រូវពិនិត្យថ្ងៃផុតកំណត់កាលបរិច្ឆេទរបស់អាហារនោះជាមុនសិន ពីព្រោះវាអាចផ្តល់ផលប៉ះពាល់ដល់សុខភាព។ លោកបានបញ្ជាក់ទៀតថា ចំពោះអាហារកំប៉ុងយើងមិនត្រឹមតែពិនិត្យថ្ងៃផុតកំណត់កាលបរិច្ឆេទនោះទេ យើងក៏ត្រូវពិនិត្យទៅលើការវេចខ្ចប់ផងដែរ​ ព្រោះការខូចទ្រង់ទ្រាយសម្បកវេចខ្ចប់ ក៏ធ្វើឱ្យប៉ះពាល់ដល់គុណភាពរបស់អាហារផងដែរ។ គួរបញ្ជាក់ផងដែរថា គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែសហការជាមួយសាខាកាំកុងត្រូលផែស្ងួតចុងទី-រាជធានីភ្នំពេញ នៃក្រសួងពាណិជ្ជកម្ម ដើម្បីរៀបចំសិក្ខាសាលាស្តីពី សុវត្ថិភាពចំណីអាហារ ជូនដល់សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ជារៀងរាល់ឆ្នាំ។