ថ្នាក់និទស្សន៍មុខវិជ្ជាគណិតវិទ្យា បង្រៀនដោយអ្នកគ្រូ វ៉ិត វណ្ណា សាខាសែនសុខ

កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ បានរៀបចំកម្មវិធីថ្នាក់និទស្សន៍មុខវិជ្ជាវិទ្យាសាស្ត្រថ្នាក់មត្តេយ្យសិក្សា ‘’ខ’’ ដឹកនាំបង្រៀនដោយអ្នកគ្រូ គួច ចាន់លីហួរ ។ ការធ្វើថ្នាក់និទស្សន៍នេះគឺ ក្នុងគោលបំណងចែករំលែកចំណេះដឹងអំពីវិធីសាស្ត្រក្នុងការបង្រៀនដល់លោកគ្រូ អ្នកគ្រូសម្រាប់ជាគំរូវិធីសាស្ត្រថ្មីៗ និងបទពិសោធប្លែកៗគ្នា ក្នុងការផ្តល់ជាមេរៀនក៏ដូចជាវិធីសាស្ត្រក្នុងការជួយសិស្សបន្ថែមទៀតសម្រាប់ការអភិវឌ្ឍសមត្ថភាពឱ្យបានល្អប្រសើរដែលជាតម្រូវការខ្លាំងបំផុតក្នុងការផ្ទេរចំណេះដឹង។ តាមរយៈការបង្រៀនថ្នាក់និទស្សន៍នេះក៏ជាបទពិសោធសម្រាប់លោកគ្រូ អ្នកគ្រូអាចពង្រឹងបន្ថែមទៅលើកង្វះខាតមួយចំនួនក្នុងការបំពេញបន្ថែមហើយក៏ជាការចែករំលែកការងារអប់រំទៅដល់លោកគ្រូ អ្នកគ្រូ ក្នុងការយកទៅបន្តចែកជូនដល់សិស្សានុសិស្សដើម្បីក្រេបជញ្ជក់ចំណេះវិជ្ជាពីលោកគ្រូ អ្នកគ្រូ ជាចំណែកជំរុញឱ្យការសិក្សារបស់ពួកគេកាន់តែប្រសើរឡើង។