កម្មវិធីបំណិនជីវិតស្តីពី៖ ការដាំពោត

កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ អ្នកគ្រូ ឆេង​ សុខុម នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ បានរៀបចំបំណិនជីវិត ការដំាពោត ដើម្បីឱ្យសិស្សានុសិស្សស្រឡាញ់ និងនាំគ្នារក្សាបរិស្ថានធម្មជាតិ ម៉្យាងទៀតសិស្សបានយល់ដឹងពីរុក្ខជាតិដែលងាយដាំតាមផ្ទះ ដោយគ្រាន់តែយកគ្រាប់ នៃរុក្ខជាតិនោះមកដាំក៏​អាច​បាន​ផល​ដែរ ហើយ​មួយ​ទៀត​អ្នកគ្រូចង់​ឱ្យ​សិស្សានុសិស្សបាន​ដឹង​ពី​សារ​ប្រយោជន៏​នៃ​រុក្ខជាតិ​ និង​ឱ្យ​គាត់​បាន​ដឹង​ពី​បរិស្ថាន​ដែល​នៅ​ជុំវិញ​ខ្លួន​ផង​ដែរ។ សិស្សរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែសិក្សាទ្រឹស្តី ផ្សាភ្ជាប់ជាមួយការអនុវត្តជាក់ស្តែងទើបសិស្សទទួលបានចំណេះដឹង​គ្រប់​គ្រាន់​នឹងចង​ចាំ​មេរៀនបាន​ល្អ​។