កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ បានរៀបចំកម្មវិធីបុណ្យណូអ៊ែល និងកម្មវិធីអបអរសាទរឆ្នាំថ្មី ឆ្នាំសាកល២០២៥ ដែលមានការអញ្ជើញចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស និងមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សជាច្រើននាក់ នៅជាន់ផ្ទាល់ដី នៃអគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ។ នៅក្នុងកម្មវិធីនេះត្រូវបានប្រព្រឹត្តឡើងសម្រាប់ប្អូនៗសិស្សានុសិស្ស ពីថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី១ ក្នុងគោលបំណង ដើម្បីឱ្យពួកគេទទួលបានភាពសប្បាយរីករាយជាមួយមិត្តរួមថ្នាក់ ដោយមានការសម្តែងទេពកោសល្យ ការបង្ហាញក្បាច់រាំ ការលេងល្បែងកម្សាន្ត និងការច្រៀងចម្រៀងរបស់សិស្សានុសិស្សតាមកម្រិតថ្នាក់ផងដែរ។ កម្មវិធីបុណ្យណូអែលបានបញ្ចប់ទៅដោយភាពល្អប្រសើរ ក្រោមការសហការបានយ៉ាងល្អ ប្រកបទៅដោយភាពស្និទ្ធស្នាល និងមានភាពសប្បាយរីករាយ។