អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត
ក្រោមប្រធានបទ “អត្ថប្រយោជន៍សំខាន់៦យ៉ាងនៃដំណើរកម្សាន្តបុគ្គលិកប្រចាំឆ្នាំ”
អត្ថបទដកស្រង់ដោយ : ជាង ប៊ុនលី
#MJQE#AmericanInterconSchool
ហេតុអ្វីបានជាយើងគួរមានដំណើរកម្សាន្តបុគ្គលិកប្រចាំឆ្នាំ ដំណើរកម្សាន្តមិនមែនដើម្បីត្រឹមតែភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែវាផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ទាំងផ្នែកផ្លូវកាយ និងផ្លូវចិត្ត និងសុខភាពដល់បុគ្គលិកផងដែរ។
បើផ្អែកតាមលទ្ធផលស្រាវជ្រាវជាច្រើន បង្ហាញថាដំណើរកម្សាន្តអាចជួយឱ្យមនុស្សកាត់បន្ថយការថប់បារម្ភ ជួយព្យាបាលជំងឺបាក់ទឹកចិត្ត បន្ថយហានិភ័យជំងឺបេះដូង និងជំរុញទឹកចិត្តឱ្យកាន់តែប្រសើរឡើង។ ខាងក្រោមនេះជាអត្ថប្រយោជន៍សំខាន់ៗ៦យ៉ាងនៃដំណើរកម្សាន្តបុគ្គលិកប្រចាំឆ្នាំ៖
១. បង្កើតទំនាក់ទំនងកាន់តែល្អ និងរឹងមាំរវាងបុគ្គលិកនិងបុគ្គលិក បុគ្គលិកនិងគណៈ
គ្រប់គ្រង។
២.ជួយបន្ថយអារម្មណ៍ស្មុគស្មាញ និងភាពតានតឹង។
៣. ជួយឱ្យអារម្មណ៍ស្រស់ស្រាយរយៈពេលយូរ និងបំពេញការងារកាន់តែមានប្រសិទ្ធភាព
(ផលិតភាពការងារបានខ្ពស់)។
៤. ជួយដោះស្រាយបញ្ហាដំណេក។
៥. ស្វែងយល់អ្វីថ្មីៗ បង្កើនភាពច្នៃប្រឌិតកាន់តែប្រសើរ។
៦. ទទួលបានចំណេះដឹង និងបទពិសោធថ្មីៗ។