កម្មវិធីព្រះសង្ឃសម្តែងព្រះធម្មទេសនាប្រចាំឆ្នាំក្រោមប្រធានបទ៖ “សីលធម៌សង្គម ផ្សារភ្ជាប់និងព្រះពុទ្ធសាសនា”

នៅពី​ថ្ងៃទី០៤​ ខែធ្នូ​ ឆ្នាំ២០២៤​ សាលារៀន​ អន្ដរ​ទ្វីប​ អាមេរិកាំង សាខាសែនសុខ ​បាន​ប្រារព្ធ​ពិធី​សម្តែង​ព្រះ​ធម្មទេសនា​ស្ដីពី​ “សីលធម៌សង្គមផ្សារភ្ជាប់​ និងព្រះពុទ្ធសាសនា” ជូន​ដល់​ប្អូន​ៗសិស្សានុសិស្ស​ថ្នាក់ទី៧​ ដល់​​​ទី១២។ កម្មវិធី​សម្តែង​ព្រះ​ធម្មទេសនា​នេះ​ ព្រះសង្ឃ​បាន​សម្តែង​ឱវាទ​អប់រំ​សីលធម៌​ អប់រំ​ចិត្ត​ និង​រំឭក​ដាស់តឿន​បន្ថែម​ដល់​ប្អូន​ៗ សិស្សានុសិស្ស​ឱ្យ​ប្រកាន់ខ្ជាប់​នូវ សីលធម៌ ​ការគោរព​ប្រណិប័តន៍​ឱ្យ​បាន​ល្អប្រពៃ​ចំពោះ​មាតាបិតា​ដែល​មានគុណបានផ្តល់កំណើត និង​ទំនុកបម្រុង​គ្រប់បែប​យ៉ាង​ដល់​កូន​បាន​មក​រៀន​សូត្រ។​ មិនត្រឹមតែគោរព​ប្រណិប័តន៍អ្នកមានគុណប៉ុណ្ណោះទេ ថែមទាំង លោកគ្រូអ្នកគ្រូ និងមនុស្សជាតិទូទៅ ​ដែលតែងតែ​អប់រំ​ទូន្មាន​ប្រៀនប្រដៅ និងឱ្យជាដំបូន្មានល្អៗ​ សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ​ ។​ ​បន្ថែមពីលើនេះទៀតឱ្យប្អូនបាន យល់ដឹង​កាន់តែ​ច្បាស់​ពី​តម្លៃ ​នៃ​ការសិក្សា​ក៏ដូចជា​ការជំរុញ​ទឹកចិត្ត​ប្អូន​ៗឱ្យ​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​យកចិត្ត​ទុកដាក់​ស្វាធ្យាយ​ កុំឱ្យ​រវាត​ឃ្លាតឆ្ងាយ​ពី​គុណធម៌ និងសីលធម៌ ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​។