កាលពីថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៤ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ បានរៀបចំកម្មវិធី បទបង្ហាញអំពីស្លាកសញ្ញាចរាចរណ៍ ដឹកនាំដោយអ្នកគ្រូ សុខ ស្រីរត្ន័ ។ ការធ្វើបទបង្ហាញនេះគឺ ក្នុងគោលបំណងចែករំលែកចំណេះដឹងអំពីស្លាកសញ្ញាតាមដងផ្លូវ ដើម្បីឱ្យលោកគ្រូអ្នកគ្រូបានយល់កាន់តែច្បាស់ និងមានការប្រុងប្រយត្ន័ក្នុងការធ្វើដំណើរ។ តាមរយៈបទបង្ហាញនេះ ក៏ជាបទពិសោធសម្រាប់លោកគ្រូ អ្នកគ្រូសម្រាប់ការចែករំលែកបន្តទៅកាន់សិស្សានុសិស្ស ដើម្បីឱ្យពួកគេមានការឈ្វេងយល់ពីស្លាកសញ្ញាតាមដងផ្លូវ និងបម្រុងប្រយ្នត័ខ្ពស់។