កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីបអាមេរិកកាំងសាខាសែនសុខ បានធ្វើកម្មវិធីបំណិនជីវិតអំពី ការដាំត្រកួន និងដាំស្ពៃចង្កឹះ សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ និង ទី៨ ដែលដឹកនាំដោយលោកគ្រូ លី សីរដ្ឋា។ ការធ្វើកម្មវិធីបំណិនជីវិតក្នុងគោលបំណង ដើម្បីឱ្យសិស្សានុសិស្សស្រឡាញ់ និងនាំគ្នារក្សាបរិស្ថានធម្មជាតិ និង ឱ្យសិស្សបានយល់ដឹងពីរុក្ខជាតិដែលងាយដាំតាមផ្ទះ ដោយគ្រាន់តែយកគ្រាប់ នៃរុក្ខជាតិនោះមកដាំក៏អាចបានផលដែរ ហើយមួយទៀតអ្នកគ្រូចង់ឱ្យសិស្សានុសិស្សបានដឹងពីសារប្រយោជន៏នៃរុក្ខជាតិ និងឱ្យគាត់បានដឹងពីបរិស្ថានដែលនៅជុំវិញខ្លួនផងដែរ។ សិស្សរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែសិក្សាទ្រឹស្តី ផ្សាភ្ជាប់ជាមួយការអនុវត្តជាក់ស្តែងទើបសិស្សទទួលបានចំណេះដឹងគ្រប់គ្រាន់នឹងចងចាំមេរៀនបានល្អ។