ការប្រឡងពាក់កណ្តាលឆមាសទី១ សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ ទី១២

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ សាលារៀន អន្តរទ្វីប អាមេរិកាំង​ បានរៀបចំកម្មវិធី​ប្រឡងពាក់កណ្ដាលឆមាសទី១ សម្រាប់សិស្សានុសិស្សថ្នាក់ទី​៧​ ដល់ថ្នាក់ទី១២​ នៃសាខាសែនសុខ ។ ចំពោះការប្រឡងនេះដែរ សាលាបានកំណត់ការប្រឡងឱ្យស្របទៅតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជន និងកីឡា គួរបញ្ជាក់ផងដែរថាសិស្សានុសិស្ស បានអនុវត្តនៅបទបញ្ជារបស់សាលា គ្មានសំណៅឯកសារ គោរពពេលវេលានៃការប្រឡង គ្មានការចម្លងគ្នា និងមានភាពតឹងរ៉ឹងបំផុត។  នៅតាមបន្ទប់ប្រឡងមានគណៈកម្មការអនុរក្សចំនួន២រូប ដែលត្រួតពិនិត្យការប្រ​ឡង​ពាក់កណ្តាលឆមាសទី១ រួមទាំងមានការតាមដានយ៉ាងម៉ត់ចត់​ពីសំណាក់​គណៈ​កម្មការ​សាលារៀន អន្តរទ្វីប អាមេរិកាំង។ សិស្សានុសិស្សបានខិតខំយ៉ាងយកចិត្តទុកដាក់ប្រឡងលើវិញ្ញាសារបស់ខ្លួន និងពោរ​ពេញ​ដោយ​ក្តី​សង្ឃឹម និង​​​ទន្ទឹងរង់ចាំ​មើលលទ្ធផលប្រឡងរបស់ខ្លួនផងដែរ។ សម្រាប់ការប្រឡងប្រព្រឹត្តទៅយ៉ាងល្អ និងបញ្ចប់ដោយភាពសប្បាយរីករាយ ។