ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ការធ្វើបទបង្ហាញស្តីពី ដំណើរទស្សនកិច្ចសិក្សាលើកទី១១២ទៅកាន់វត្តត្រឡែងកែង របស់សិស្សថ្នាក់ទី៩ នៃសាលារៀន អន្តរទ្វីបអាមេរិកាំង សាខាសែនសុខ

កាលពីថ្ងៃទី២៦​ ខែមិថុនា ឆ្នាំ២០២៥ គណៈគ្រប់គ្រង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ បានរៀបចំធ្វើបទបង្ហាញស្តីពី ដំណើរទស្សនកិច្ចសិក្សាលើកទី១១២ ទៅកាន់វត្តត្រឡែងកែង ជូនដល់សិស្សនុសិស្សទី៩ ដោយចាងហ្វាង លឿង វិបុល ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ។ ដំណើរទស្សនកិច្ចសិក្សានេះ គឺជាឱកាសដ៏ល្អមួយសម្រាប់សិស្សានុសិស្សទទួលបាននូវចំណេះដឹង​ជា​ច្រើន​បន្ថែម​លើ​​​​មេរៀនក្នុងថ្នាក់ដូចជា៖

១. យល់ដឹងពីទីតាំងប្រវត្តិសាស្រ្តទាក់ទងនឹងវត្តត្រឡែងកែង 

២. យល់ដឹងពីការប្រកបមុខរបរប្រចាំថ្ងៃ កម្រិតជីវភាពរស់នៅ និងស្មារតីឧស្សាហ៍ព្យាយាមរបស់​ប្រជា កសិករ​នៅតាមទីជនបទ រួមទាំងបានគយគន់ទេសភាពភូមិឋាន ស្រែចម្ការច្បារដំណាំ

៣.​​​ ទទួលបានចំណេះដឹងថ្មីៗជាច្រើនបន្ថែម និងមានស្មារតីចូលរួមលើកស្ទួយវិស័យ វប្បធម៌ ទេសចរណ៍ និងធនធានធម្មជាតិ។

៤.  រឹតចំណងមិត្ដភាព សាមគ្គីភាព បង្កើនភាពក្លាហាន និងបទពិសោធក្នុងការបកស្រាយ ការសហការ ការដឹកនាំ ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជន​បានកាន់ តែ​ប្រសើរ។

៥.​ បានឆ្លុះបញ្ចាំងខ្លឹមសារមេរៀន ទទួលបាននូវចំណេះដឹងថ្មីៗ និងអារម្មណ៍ជ្រះថ្លាក្នុងពេល​កំពុង​ទស្សន​កិច្ចនៅ​ទីនោះ ក៏ដូចជាពេលត្រឡប់​មកគេហដ្ឋានវិញផងដែរ។