អត្ថបទព័ត៌មានស្តីពីការកម្សាន្ត
ក្រោមប្រធានបទៈ “ការលេងកីឡាជាមួយកូនៗរបស់អ្នក ជាគំនិតសម្រាប់ការសប្បាយជាលក្ខណៈគ្រួសារ"
អត្ថបទដកស្រង់ដោយ : ឡេង សុខអេង
#MJQE#AmericanInterconSchool
វានឹងមិនគួរឱ្យភ្ញាក់ផ្អើលទេដែលឪពុកម្តាយសម័យបច្ចុប្បន្នជាច្រើនសោកស្ដាយចំពោះពេលវេលាលំហែមានកំណត់ដែលមានជាមួយកូនៗ។ ទន្ទឹមនឹងនោះ យុវជនជំនាន់នេះ ប្រឈមនឹងកម្រិតស្ត្រេសខ្ពស់ជាងពេលណាៗទាំងអស់ ហើយចង់បានពេលទំនេរច្រើន។ ការជ្រើសរើសសកម្មការជាលក្ខណៈគ្រួសារ គឺជាវិធីងាយស្រួលបំផុតដែលមិនមានការរំខាន និងរីករាយបំផុតក្នុងការចំណាយពេលវេលាប្រកបដោយគុណភាពជាមួយគ្នា។ ការលេងកីឡាជាមួយកូនៗរបស់អ្នក គឺជាគំនិតសម្រាប់ការសប្បាយជាលក្ខណៈគ្រួសារ ហើយទទួលបានអត្ថប្រយោជន៍ផ្សេងៗដូចជា៖
១. បង្កើតសកម្មភាពជាច្រើនដែលអ្នកអាចជ្រើសរើសដើម្បីចូលរួមនៅក្នុងផ្ទះ ឬទៅខាងក្រៅ ការហាត់បែបស្រាលៗ ការលេងកីឡាជាក្រុម ដោយប្រើឧបករណ៍ ឬមិនចាំបាច់ប្រើឧបករណ៏ក៏បាន ដែលធ្វើឱ្យអ្នកទទួលបានភាពសប្បាយរីករាយប្រកបដោយគុណភាពសម្រាប់ទាំងកុមារ និងមនុស្សចាស់។
២. វាបានកាត់បន្ថយភាពតានតឹង និងជាវិធីដ៏ល្អមួយដើម្បីរក្សារាងសម្រាប់មនុស្សគ្រប់គ្នាក្នុងគ្រួសាររបស់អ្នក រួមទាំងការជួយដល់ការអភិវឌ្ឍដ៏សំខាន់របស់កូនអ្នកទៀតផង។
៣. វាគឺជាមធ្យោបាយកម្សាន្តដែលមានសក្តានុពលដែលមិនអាចកាត់ថ្លៃបានសម្រាប់គ្រួសារ។
៤. បង្កើតឱកាសក្នុងការទំនាក់ទំនងជាមួយមិត្តភក្តិដែលមានស្រាប់ និងក្រុមគ្រួសាររបស់ពួកគេ ឬសូម្បីតែរាប់អានមិត្តភក្តិថ្មី។
៥. សកម្មភាពមួយចំនួនដែលអ្នករាល់គ្នាក្នុងគ្រួសារអាចរីករាយបានដូចជា កីឡាវាយសី ដើរលឿន ជិះកង់ រាំ កីឡាវាយកូនហ្គោល ដើរលេង រត់ ហែលទឹក ឬយូហ្គា។
ដូចនេះការចំណាយពេលកម្សាន្តជាមួយកូនៗរបស់អ្នក គឺជារឿងដ៏ល្អបំផុតមួយដែលអ្នកអាចធ្វើសម្រាប់ពួកគេ។ មិនត្រឹមតែសប្បាយនឹងខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែអ្នកនឹងទទួលបានពេលវេលាដ៏មានតម្លៃច្រើនផងដែរ។ ជាលទ្ធផល អ្នកនឹងអាចបង្កើតទំនាក់ទំនងកាន់តែប្រសើរជាមួយពួកគេ និងបង្រៀនពួកគេនូវជំនាញជីវិតសំខាន់ៗ ដែលនឹងជួយពួកគេពេញមួយជីវិត៕
អត្ថបទនេះដកស្រង់ កែសម្រួល និងបកប្រែចេញពី៖ https://www.activesgcircle.gov.sg/read/getting-sporty-with-your-kids-ideas-for-family-fun