សកម្មភាពវិជ្ជមានដែលត្រូវធ្វើជាមួយកុមារតូច

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទៈ "សកម្មភាពវិជ្ជមានដែលត្រូវធ្វើជាមួយកុមារតូច”
អត្ថបទដកស្រង់ដោយ :  លុក វណ្ណារុណ
#MJQE#AmericanInterconSchool      

                          

ជារឿងសំខាន់ណាស់សម្រាប់មាតាបិតា អ្នកអាណាព្យាបាល ឬអ្នកមើលថែកុមារត្រូវយកចិត្តទុកដាក់ទៅលើការបីបាច់ថែរក្សាទៅលើកូនតូចដោយមិនត្រឹមតែផ្តល់នូវអាហារូបត្ថម្ភដល់កូនៗតែប៉ុណ្ណោះទេ តែយើងទាំងអស់គ្នាត្រូវគិតដល់ការលូតលាស់ផ្នែករាងកាយ សតិ បញ្ញា ភាសា អារម្មណ៍ និងសង្គមដល់កុមារផងដែរ។

ការថែទាំប្រកបដោយការឆ្លើយតបបែបវិជ្ជមាន បង្កលក្ខណៈឱ្យកុមាររៀន និងរីកចម្រើនបានល្អទៅលើខួរក្បាល ប្រាជ្ញា ចំណេះដឹង បំណិននានាក្នុងការរស់នៅ។ មាតាបិតា ឬអ្នកអាណាព្យាបាលត្រូវចេះសង្កេត និងចំណាំសញ្ញានានាដែលកូនបានបង្ហាញឡើង និងឆ្លើយតបបន្ទាន់ទៅតាមតម្រូវការកុមារ ដើម្បីឱ្យកុមារមានអារម្មណ៍សុវត្ថិភាព និងកក់ក្តៅ។ ខាងក្រោមនេះ គឺជាវិធីសាស្រ្តខ្លះៗសម្រាប់កសាងទំនាក់ទំនង និងឆ្លើយតបតាមតម្រូវការដើម្បីអភិវឌ្ឍកុមារតូច៖
•  ធ្វើត្រាប់តាមសំឡេង និងប្រើទឹកមុខ និងកាយវិការជាមួយកូន
•  លេង និងនិយាយជាមួយកូនទោះជាកូនមិនទាន់ចេះនិយាយ
•  លើកទឹកចិត្តកូនឱ្យចេះនិយាយឆ្លើយឆ្លងរតាមរយៈការសួរឆ្លើយ
•  ជជែកពីសារៈសំខាន់នៃសកម្មភាពប្រចាំថ្ងៃដែលកូនចាប់អារម្មណ៍

ដូចនេះមាតាបិតា ឬអ្នកអាណាព្យាបាលត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ទៅលើការបីបាច់ថែរក្សាកូនតូច និងព្យាយាមប្រើប្រាស់ពេលវេលាឱ្យបានល្អក្នុងការអភិវឌ្ឍកូនៗឱ្យទទួលបានការធំធាត់ប្រកប ដោយភាពវិជ្ជមាន៕