កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ គណៈកម្មការនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ បានរៀបចំបំណិនជីវិតស្ដីពី “ការដំាម្អម” សម្រាប់សិស្សានុសិស្សថ្នាក់មត្តេយ្យ ក ដឹកនាំដោយ អ្នកគ្រូ ឃី ស៊ីវមាន ។ គោលបំណងនៃកម្មវិធីបំណិនជីវិត នេះដើម្បី ឱ្យសិស្សបានយល់ដឹងពីរុក្ខជាតិដែលងាយដាំតាមផ្ទះ ព្រោះរុក្ខជាតិខ្លះមិនចាំបាច់ត្រូវការប្រើគ្រាប់ដាំ ដោយគ្រាន់តែយកផ្នែកណាមួយនៃរុក្ខជាតិនោះមកដាំក៏អាចបានផលដែរ ហើយមួយទៀតអ្នកគ្រូចង់ឱ្យសិស្សានុសិស្សបានដឹងពីសារប្រយោជន៍នៃរុក្ខជាតិ និងឱ្យគាត់បានដឹងពីបរិស្ថានដែលនៅជុំវិញខ្លួនផងដែរ។ សិស្សានុសិស្សរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែសិក្សាទ្រឹស្តី ផ្សារភ្ជាប់ជាមួយការអនុវត្តជាក់ស្តែងទើបសិស្សទទួលបានចំណេះដឹងគ្រប់គ្រាន់នឹងចងចាំមេរៀនបានល្អ។