ដង់ស៊ីតេអង់ធាតុរឹង

កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ លោកគ្រូ សេង​ វណ្ណៈ បានដឹកនាំសិស្សថ្នាក់ទី៧ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ ធ្វើពិសោធន៍ក្រោមប្រធានបទ “ដង់ស៊ីតេអង្គធាតុរឹង” លើមុខវិជ្ជាគីមីវិទ្យា។ ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀនដែលអាចផ្តល់នូវចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតទៅលើការសិក្សាទ្រឹស្តី។ លើសពីនេះ សិស្សានុសិស្សបានអនុវត្តផ្ទាល់ សហការគ្នា និងរួមគ្នាធ្វើការងារជាក្រុមយ៉ាងល្អប្រសើរ។