នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ គណៈកម្មការនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ បានរៀបចំបំណិនជីវិតស្ដីពី “ការដំាស្ពៃក្រញាញ់” សម្រាប់សិស្សានុសិស្សថ្នាក់ទិ២ “ក” ដឹកនាំដោយ អ្នកគ្រូ ចន ផល្លីកា ។ គោលបំណងនៃកម្មវិធីបំណិនជីវិត នេះដើម្បី ឱ្យសិស្សបានយល់ដឹងពីរុក្ខជាតិដែលងាយដាំតាមផ្ទះ ដោយគ្រាន់តែយកគ្រាប់ នៃរុក្ខជាតិនោះមកដាំក៏អាចបានផលដែរ ហើយមួយទៀតអ្នកគ្រូចង់ឱ្យសិស្សានុសិស្សបានដឹងពីសារប្រយោជន៍នៃរុក្ខជាតិ និងឱ្យគាត់បានដឹងពីបរិស្ថានដែលនៅជុំវិញខ្លួនផងដែរ។ សិស្សានុសិស្សរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែសិក្សាទ្រឹស្តី ផ្សារភ្ជាប់ជាមួយការអនុវត្តជាក់ស្តែងទើបសិស្សទទួលបានចំណេះដឹងគ្រប់គ្រាន់នឹងចងចាំមេរៀនបានល្អ។