នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ បានរៀបចំកម្មវិធី បំណិនជីវិត “ងាវស្រុស” សម្រាប់សិស្សានុសិស្សថ្នាក់ទី៤ក ដឹកនាំដោយលោកគ្រូ ស៊ែម សីលវន្ត។ គោលបំណងនៃកម្មវិធីបំណិនជីវិតនេះ គឺដើម្បីធ្វើឱ្យសិស្សបង្កើនបញ្ញាស្មារតី ក្នុងការចម្អិនអាហារដែលអាយស្រួលធ្វើ និងមានការប្រុងប្រយត្ន័ពេលចម្អិនម្ហូប និងដើម្បីឱ្យកុមារបានចេះធ្វើនៅផ្ទះដោយខ្លួនឯង។ ម្យ៉ាងទៀតការធ្វើបំណិនជីវិតញ៉ាំងបរិយាកាសឱ្យមានភាពរីករាយ ក៏ដូចជាការសម្រាកបន្ធូរអារម្មណ៍របស់សិស្សានុសិស្ស។ លើសពីនេះទៅទៀត សិស្សអាចសង្កេតពីរបៀបធ្វើតាមរយៈការបង្ហាញរបស់គ្រូ ហើយសិស្សានុសិស្សក៏អាចចូលរួមធ្វើជាមួយគ្រូ ដោយគ្រូជាអ្នកណែនាំ និងប្រាប់ពីរបៀបធ្វើ។ មិនត្រឹមតែប៉ុណ្ណោះ សិស្សានុសិស្សអាចញ៉ាំជុំគ្នាដោយសេចក្ដីរីករាយ មានទំនាក់ទំនងល្អជាមួយគ្នា បង្ហាញពីសាមគ្គី ភាព និងបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាមួយគ្នា។