កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ បានរៀបចំបទបង្ហាញស្តីអំពី «ផ្នែកសៀវភៅ និងការថែទាំសៀវភៅ» ជូនដល់សិស្សានុសិស្សថ្នាក់ទី២ «ក» នៅក្នុងបណ្ណាល័យ ម៉េងលី ជេ. គួច សាខាសែនសុខ។ នៅក្នុងបទបង្ហាញនេះលោកគ្រូ ស៊ីម បត្រធារិទ្ធ ជាអនុបណ្ណារក្សបានបង្ហាញសិស្សានុសិស្ស អំពីការប្រើប្រាស់ និងថែទាំសៀវភៅ។ ក្នុងនោះផងដែរលោកគ្រូបានពន្យល់ណែនាំសិស្សពីការប្រើប្រាស់សៀវភៅនៅបណ្ណាល័យ ដើម្បីឱ្យមានសណ្តាប់ធ្នាប់របៀប រៀបរយ និងស្អាតគួរឱ្យចង់កាន់អាន និងយកមកប្រើបន្ត។ មិនតែប៉ុណ្ណោះលោកគ្រូបានពន្យល់ពីរបៀបថែទាំសៀវភៅ ឱ្យនៅល្អ ថ្មី និងប្រើបានយូរ មិនថាចំពោះតែពេលចូលបណ្ណាល័យ ឬនៅផ្ទះក៏ដោយ។ សិស្សានុសិស្សបានយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់បទបង្ហាញ និងមានការបំផុសជាសំណួរសួរទៅកាន់វាគ្មិនយ៉ាងផុសផុលផងដែរ ការធ្វើបទបង្ហាញបញ្ចប់ដោយភាពសប្យាយរីករាយ។