ការចែករំលែកចំណេះដឹងពីការគ្រប់គ្រងថ្នាក់ឱ្យមានប្រសិទ្ធភាព

កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកគ្រួអ្នកគ្រូផ្នែកបឋមសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ បានរៀបចំវគ្គចែករំលែកដែលធ្វើបទបង្ហាញដោយ អ្នកគ្រូ​ ធឿន​ ចាន់រដ្ឋ​ ក្រោមប្រធានបទ "ការគ្រប់គ្រងថ្នាក់រៀនឱ្យមានប្រសិទ្ធភាព"។ ការចែករំលែកនេះមានគោលបំណងចែករំលែកដល់ លោកគ្រូអ្នកគ្រូ​ អំពីគន្លឹះ នៃការគ្រប់គ្រងថ្នាក់រៀន ដើម្បីធ្វើឱ្យការបង្រៀនសិស្សមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យ។ លើសពីនេះការចែករំលែកក៏បានផ្តោតទៅលើរបៀបគ្រប់គ្រង និងបង្រៀនសិស្សក្នុងថ្នាក់ដែលមានចំនួនច្រើនជាមួយនឹងវិធីសាស្រ្តដ៏ល្អៗ។ នៅចុងបញ្ចប់នៃការចែករំលែក លោកគ្រូ អ្នកគ្រូក៏បានសួរសំណួរ និងចែករំលែកយោបល់របស់ពួកគាត់ដោយផ្អែកលើប្រធានបទដោយក្តីរីករាយ។