នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ បានរៀបចំដឹកនាំសិស្សានុសិស្សថ្នាក់ទី៥ ទាំងអស់ចុះកម្មសិក្សានៅ ព្រះបរមរាជវាំង ចតុមុខ។ កម្មវិធីចុះកម្មសិក្សានេះ គឺជាឱកាសមួយសម្រាប់សិស្សានុសិស្សសិក្សាសង្កេតអំពីមហាជន និងបរិស្ថានជុំវិញ។ លើសពីនេះទៀត ក៏ជាឱកាសដែលសិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើមេរៀនក្នុងថ្នាក់ដូចជា៖ ១. ស្វែងយល់ពីប្រវិត្តរបស់ព្រះបរមរាជវាំង ២. ស្គាល់ស្លាកសញ្ញាចរាចរណ៍មួយចំនួន និងកំណត់សម្គាល់ផ្សេងៗ ដែលប្រើប្រាស់លើដងវិថី។ ៣. ស្គាល់ឈ្មោះទីតាំងភូមិសាស្ដ្រ និងមហាវិថីមួយចំនួនក្នុងរាជធានីភ្នំពេញ។ ៤. មានបម្រុងប្រយ័ត្នចំពោះការទុកដាក់របស់របរ និងថែរក្សាប្រាក់កាក់របស់ខ្លួនក្នុងពេលធ្វើដំណើរតាម ទីសាធារណៈ។ ៥. រឹតចំណងមិត្ដភាព សាមគ្គីភាព បង្កើនភាពក្លាហាន និងបទពិសោធក្នុងការបកស្រាយ ការសហការ ការដឹកនាំ ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជនបានកាន់ តែប្រសើរ។ ជាចុងក្រោយ បានឆ្លុះបញ្ចាំងខ្លឹមសារមេរៀន ទទួលបាននូវចំណេះដឹងថ្មីៗ និងអារម្មណ៍ជ្រះថ្លាក្នុងពេលកំពុងចុះកម្មសិក្សានៅទីនោះ ក៏ដូចជាពេលត្រឡប់មកគេហដ្ឋានវិញផងដែរ។