ការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាភាសាខ្មែរ ថ្នាក់ទី៣ “ក”

កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សាខាសែនសុខបានរៀបចំការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាភាសាខ្មែរ ថ្នាក់ទី៣ “ក” បង្រៀនដោយអ្នកគ្រូ ណែត រតនា។ គោលបំណងនៃការធ្វើថ្នាក់និស្សន៍នេះគឺ៖ ចែករំលែកបទពិសោធន៍ កែលម្អចំនុចខ្វះខាត និងពង្រឹងការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ។ ថ្នាក់និទស្សន៍ពិតជាសំខាន់ក្នុងការអភិវឌ្ឍន៍ខ្លួនរបស់លោកគ្រូអ្នកគ្រូ និង ផ្តល់ចំណេះដឹងដល់សិស្សរបស់ពួកគេសម្រាប់ការសិក្សារបស់ពួកគេកាន់តែប្រសើរឡើង។