នៅថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ បានរៀបចំវគ្គចែករំលែកវិវិធីសាស្រ្តបង្រៀនមួយ ក្រោមប្រធានបទ " វិធីសាស្រ្តសិក្សាតាមបែបសហការណ៍ (JIGSAW)"។ វគ្គចែករំលែកដ៏មានវគ្គចែករំលែកដ៏មានអត្ថន័យនេះ ត្រូវបានធ្វើបទបង្ហាញដោយអ្នកគ្រូ ណុបចន្ទ្រា ដែលជាគ្រូបង្រៀនមុខវិជ្ជាប្រវត្តិម្នាក់នៃ សាលាអន្តរទ្វីបអាមេរិកាំង សាខាសែនសុខ។ គោលបំណងនៃកម្មវិធីនេះគឺ៖
- ពន្យល់ពីនិយមន័យនៃពាក្យ វិធីបង្រៀនតាមបែប ជីក ស បានយ៉ាងក្បោះក្បាយតាមរយៈខ្លឹមសារមេរៀន។
- បកស្រាយពីដំណើរការ និងដំណាក់កាលនីមួយៗ នៃវិធីបង្រៀនតាមបែប ជីក សបានយ៉ាងត្រឹមត្រូវ តាមរយៈខ្លឹមសារមេរៀននិងតេស្តបញ្ចប់។
- រៀបរាប់ពីវិធីនៃការជ្រើសរើសសមាជិកក្រុមពិភាក្សានីមួយៗ បានយ៉ាងក្បោះក្បាយ តាមរយៈខ្លឹមសារមេរៀន។
- មានសមត្ថភាពធ្វើកិច្ចតែងការបង្រៀនតាមវិធីបង្រៀនបែប ជីក ស បានយ៉ាងច្បាស់ តាមរយៈខ្លឹមសារមេរៀន។
- មានសមត្ថភាពបង្ហាត់បង្រៀនតាមវិធីបង្រៀនតាមវិធីបង្រៀនបែប ជីក ស បានយ៉ាងត្រឹមត្រូវ តាមរយៈខ្លឹមសារមេរៀន។
- បណ្តុះស្មារតីឱ្យអនុវត្តនូវវិធីបង្រៀនតាមបែប ជីក ស នៅក្នុងការបង្ហាត់បង្រៀនរបស់ខ្លួន តាមរយៈខ្លឹមសារមេរៀន ។