បទបង្ហាញពីការតម្រង់ទិសសិស្សានុសិស្សថ្នាក់ទី១២ ស្តីពី៖ ការត្រៀមខ្លួនចូលមហាវិទ្យាល័យ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ

កាលពី​ថ្ងៃ​ទី​១២ ​​ខែ​វិច្ឆិកា​ ​ឆ្នាំ​២​០​២៤​ មានការធ្វើបទបង្ហាញតម្រង់ទិសសិស្សានុសិស្សថ្នាក់ទី១២ ស្តីពី៖ ការត្រៀមខ្លួនចូលមហាវិទ្យាល័យ​ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ​ ដឹកនាំដោយលោកគ្រូ រីវ ពេជ្រ ជាអ្នកប្រឹក្សាសិក្សាសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ។ ការធ្វើបទបង្ហាញនេះក្នុងគោលបំណងឱ្យសិស្សបានស្គាល់ពីខ្លួនឯងកាន់តែច្បាស់មុន ពីភាពខ្លាំង ជំនាញ ការអភិវឌ្ឍចំណេះដឹង ការអប់រំ ការបង្កើតគម្រោងឆ្ពោះទៅអាជីព និងការស្វែងរកព័ត៌មានបន្ថែម មុននឹងចូលរៀនមហាវិទ្យាល័យ។​ នៅក្នុងបទបង្ហាញនេះផងដែរ​ សិស្សានុសិស្សបានដឹងពី ​សារៈសំខាន់ក្នុងការត្រៀមខ្លួនសម្រាប់ដំណើរឆ្ពោះទៅកាន់​ការសិក្សា​ ​នៅ​សាកលវិទ្យាល័យដោយមានការជ្រោមជ្រែងពីសាលារៀន អន្តរទ្វីប អាមេរិកាំង