កាលពីថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ បានរៀបចំកម្មវិធី បទបង្ហាញអំពីការគ្រប់គ្រងភាពតានតឹងផ្លូវចិត្តរបស់កុមារ ដឹកនាំដោយអ្នកគ្រូ ឃី ស៊ីវមាន ។ ការធ្វើបទបង្ហាញនេះគឺ ក្នុងគោលបំណងចែករំលែកចំណេះដឹងអំពីវិធីសាស្ត្រ ដំណោះស្រាយ ការកំណត់អត្តសញ្ញាណនៃភាពតានតឹង ក្នុងការជួយកុមារពេលពូកគាត់ជួបប្រទះភាពតានតឹងផ្លូវចិត្ត ដើម្បីឱ្យកុំឱ្យមានផលប៉ះពាល់ដល់ការសិក្សារបស់ពួកគាត់។ តាមរយៈបទបង្ហាញនេះ ក៏ជាបទពិសោធសម្រាប់លោកគ្រូ អ្នកគ្រូសម្រាប់តាមដានលើសកម្មភាព និងការចូលរួមរបស់សិស្សដើម្បីប្រាកដថាកុមារទទួលបានភាពរីករាយ ព្រមទាំងចំណេះដឹង ប្រកបដោយប្រសិទ្ធភាព។