អត្តសញ្ញាណកម្មកាបូនឌីអុកស៊ីតក្នុងភេសជ្ជៈ

កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ សិស្សថ្នាក់ទី៩ ធ្វើពិសោធលើមុខវិជ្ជា​​គីមីវិទ្យា ដែលមានប្រធានបទសី្តពីការកំណត់អត្តសញ្ញាណកម្មកាបូនឌីអុកស៊ីតក្នុងភេសជ្ជៈ ដោយដឹកនាំដោយ លោកគ្រូ សេង វណ្ណៈ នៃសាលារៀន​ អន្តរទ្វីប អាមេរិកំាង សាខាសែនសុខ។ ការ​ពិសោធ​នេះ​អាច​ដំណើរការ​ទៅ​បាន​ គឺ​ត្រូវ​មាន​សម្ភារៈ​មួយចំនួន​ដូចជា​ ទឹកកំបោរថ្លា កែវបេស៊ែ ភេសជ្ជៈ ទុយយោសារ៉ូម និង ដបទឹកសុទ្ធ។ ក្រោយ​ការ​ពិសោធ​អាច​ឱ្យ​សិស្ស​ កំណត់រកវត្តមានកាបូនឌីអុកស៊ីតដែលមានក្នុងភេសជ្ជៈ។​​ បន្ទាប់ពីលោកគ្រូបានបង្ហាញជូនពីដំណើរការពិសោធ និងបានពន្យល់ណែនាំយ៉ាងលម្អិតរួចមក លោកគ្រូក៏បានធ្វើការបែងចែកសិស្សឱ្យអនុវត្តន៍ផ្ទាល់។​សិស្សានុសិស្ស បានសហការក្នុងការចូលរួមអនុវត្តពិសោធជាក់ស្តែង ដោយមានការណែនាំពីសំណាក់លោកគ្រូ និងអ្នកគ្រូជំនួយបន្ទប់ពិសោធ រហូតទទួលបានលទ្ធផលល្អប្រសើរ និងបានសម្រេចវត្ថុបំណងដូចដែលបានរំពឹងទុក។