នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំដំណើរទស្សនកិច្ចសិក្សាលើកទិ១២ប្រចាំសាលា ទៅកាន់ផ្សារទំនើប ជីប ម៉ុង សម្រាប់សិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់ទី១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងរៀបចំទស្សនកិច្ចសិក្សាសម្រាប់សិស្សានុសិស្សគ្រប់កម្រិត។ ជាងនេះទៅទៀត ទស្សនកិច្ចសិក្សានីមួយគឺធ្វើឡើងក្នុងគោលបំណងផ្ដល់ឱកាសឱ្យសិស្សានុសិស្ស បានក្រេបជញ្ជក់ចំណេះដឹងជាក់ស្តែងដែលទទួលបានតាមរយៈការទស្សនា។ ដំណើរទស្សនកិច្ចសិក្សាបញ្ចប់ទៅដោយរលូន ព្រមទាំងបរិយាកាសសប្បាយរីករាយ។