ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

បឋមសិក្សា

បឋមសិក្សា

  • សាលារៀន អន្តរទ្វីប អាមេរិកាំង មានកម្មវិធីសិក្សាច្បាស់លាស់ គ្រប់កម្រិតសិក្សាតាមបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
  • ផ្តោតទៅលើការបញ្ជ្រាបនូវចំណេះដឹងមូលដ្ឋានគ្រឹះជាចម្បង និងរួមបញ្ចូលទាំងកម្មវិធីសិក្សាកុមារមេត្រី។
  • លោកគ្រូ អ្នកគ្រូ មានវិធីសាស្រ្តបង្រៀនល្អៗ បទពិសោធន៍ និងឆន្ទៈមនសិការវិជ្ជាជីវៈខ្ពស់ មានឯកសារស្រាវជ្រាវសម្បូរបែប ព្រមទាំងមានមុខវិជ្ជាជំនាញច្បាស់លាស់ក្នុងការបង្រៀនបំណិនជីវិត។
  • បន្ទប់សិក្សាបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ មានផាសុកភាពជាមួយនឹងទីធ្លាដ៏ធំទូលាយ សម្រាប់សិស្សានុសិស្សលេងកម្សាន្តយ៉ាងមានសុវត្ថិភាព មានបរិយាកាសសប្បាយរីករាយក្នុងការសិក្សា។
  • សេវាប្រឹក្សាយោបល់យ៉ាងកក់ក្តៅ និងសេវាប្រឹក្សាពិនិត្យសុខភាព និងព្យាបាលជំងឺ។
  • មជ្ឈដ្ឋានសិក្សាដ៏ទំនើប និងសម្បូរបែបប្រកបដោយគុណភាពអប់រំ វិន័យ និងសេវាកម្ម។
  • ជំរុញឱ្យការសិក្សារបស់ប្អូនៗសិស្សានុសិស្សសម្រេចបាននូវចំណេះដឹង ចំណេះធ្វើ ការច្នៃប្រឌិតខ្ពស់ និង ការរស់នៅក្នុងភាពថ្លៃថ្នូរ មានសីលធម៌ និងសុជីវធម៌។

សិក្សាពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍៖

  • ពេលព្រឹក (7:30 am - 11:30 am )
  • ពេលរសៀល (13:00 pm - 17:00 pm)

សិក្សាលើមុខវិជ្ជា៖

1. ភាសាខ្មែរ 2. ភាសាអង់គ្លេស 3. សិក្សាសង្គម 4. កុំព្យូទ័រ 5. បណ្ណាល័យ
6. គណិតវិទ្យា 7. ពិសោធន៍ 8. វិទ្យាសាស្រ្តអនុវត្ត 9. សោតទស្សន៍ 10. ច្បាប់ចរាចរណ៍

កម្មវិធីសិក្សាជំនាញ កីឡា៖

១)  ជម្រើសកីឡា

1. អប់រំកាយ 2. ហែលទឹក 3. វាយសី  4. តេក្វាន់ដូ
5. ល្បុក្កតោ 6. បាល់ទាត់ 7. បាល់ទះ 8. បាល់បោះ

២) ជំនាញបំណិនជីវិត

1. គេហកិច្ច 2. សិល្បៈភ្លេង
3. គំនូរ 4. សិល្បៈរបាំ

លោកស្រី ប៉ែន ពន្លឺ

ចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា សាខាសែនសុខ

អានបន្ត →