Meeting of the Class and Sub-class Monitor on: Roles, discipline and responsibilities

កិច្ចប្រជុំប្រធាន អនុប្រធានថ្នាក់ស្តីពី៖ តួនាទី វិន័យ និងទំនួលខុសត្រូវរបស់ប្រធាន អនុប្រធានថ្នាក់ សម្រាប់សិស្សានុសិស្សថ្នាក់ទី៣ ដល់ទី១២

កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ បានរៀបចំកិច្ចប្រជុំប្រធាន អនុប្រធានថ្នាក់ស្តីពី វិន័យ តួនាទី និងទំនួលខុសត្រូវរបស់ប្រធាន អនុប្រធានថ្នាក់ សម្រាប់សិស្សានុសិស្សថ្នាក់ទី៣ ដល់ទី១២។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីឱ្យប្រធាន និងអនុប្រធានថ្នាក់ យល់ដឹងពីកាតព្វកិច្ចរបស់ខ្លួនដូចជា ការផ្តល់ព័ត៌មានជូនមិត្តរួមថ្នាក់បន្ត បន្ទាប់ពីទទួលបានពីលោកគ្រូ-អ្នកគ្រូបន្ទុកថ្នាក់ ពង្រឹងវិន័យ ឬឥរិយាបទសិស្សានុសិស្សដែលមានឥរិយាបទមិនល្អ និងសម្របសម្រួលការរៀន និងបង្រៀនក្នុងថ្នាក់តាមដែលអាចធ្វើទៅបាន។ ជាពិសេស ប្រធាន និងអនុប្រធានថ្នាក់ទទួលបានការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ។