វិទ្យាល័យ

វិទ្យាល័យ

សាលារៀន អន្តរទ្វីប អាមេរិកាំង បានយកចិត្តទុកដាក់បំពេញនូវបេសកកម្មអប់រំ មួយឈរលើមាគ៌ាដ៏ត្រឹមត្រូវ តាមកម្មវិធីសិក្សាសម្បូរបែប និងច្បាស់លាស់បែប ខ្មែរ-អាមេរិកាំង ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រកបដោយគុណភាព វិន័យ និងសេវាកម្ម។ ការត្រៀមសម្រាប់សិស្សានុសិស្ស ថ្នាក់វិទ្យាល័យ ដើម្បីឱ្យចាប់យកនូវមហាវិទ្យាល័យប្រកបដោយភាពជោគជ័យ សាលា មានវិធីសាស្រ្តជាច្រើនដូចជា៖

  • លើកកម្ពស់ និងលើកទឹកចិត្តដល់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ក្នុងការស្រាវជ្រាវ តាមប្រព័ន្ធអ៊ីនធឺណេត និងតាមរយៈឯកសារដ៏ច្រើនក្នុងបណ្ណាល័យធំទូលាយដែល បំពាក់ដោយ បច្ចេកវិទ្យា និងគ្រឿងបរិក្ខារទំនើបៗ។
  • បំផុសស្មារតីឱ្យសិស្សានុសិស្សចូលរួមក្នុងការប្រកួតប្រជែងស្នាដៃ និងចូលរួមសកម្ម ភាពសង្គមផ្សេងៗ។
  • សិស្សានុសិស្សទទួលបាននូវចំណេះដឹងច្បាស់លាស់ទាំងផ្នែកវិទ្យាសាស្រ្ត និងវិទ្យា សាស្រ្តសង្គម ដើម្បីរៀបចំខ្លួនត្រៀមបពា្ចប់ថ្នាក់ចំណេះទូទៅ ហើយមានសមត្ថភាព គ្រប់គ្រាន់ក្នុងការបន្តឈានទៅរកជំនាញ និងឯកទេសនៅថ្នាក់ឧត្តមសិក្សាពោរពេញ ដោយសមត្ថភាព។
  • ជំរុញឱ្យសិស្សានុសិស្សមានការអភិវឌ្ឍក្លាយជាធនធានមនុស្សពោរពេញដោយ សមត្ថភាព ទេពកោសល្យ សីលធម៌ និងមានទំនួលខុសត្រូវខ្ពស់ក្នុងសង្គម។

សិក្សាលើមុខវិជ្ជា៖

menu_book ភាសាខ្មែរ language_gb_english ភាសាអង់គ្លេស function គណិតវិទ្យា auto_stories ភូមិវិទ្យា diversity_3 សីលធម៌-ពលរដ្ឋវិជ្ជា
genetics គីមីវិទ្យា history ប្រវត្តិវិទ្យា public ផែនដីវិទ្យា science ពិសោធន៍ filter_alt_off រូបវិទ្យា
biotech ជីវវិទ្យា shopping_cart_checkout សេដ្ឋកិច្ច

កម្មវិធីសិក្សាផ្នែកជំនាញ៖

កម្មវិធីជម្រើស៖ កីឡា

១. អប់រំកាយ ២. បាល់ទះ ៣. វាយកូនបាល់
៤. ការ៉ាតេ-ដូ ៥. បាល់បោះ ៦. កូនឃ្លីលើតុ
៧. ទាត់បាល់ ៨. ហែលទឹក ៩. កីឡាផ្សេងៗ

កម្មវិធីជម្រើស៖ ជំនាញបំណិតជីវិត

១. កុំព្យូទ័រ ២. តន្ត្រី
៣. របាំ ៤. គំនូរ
៥. គេហកិច្ច

លោក សោម ចាន់ណា

នាយកចាងហ្វាង នៃសាលារៀន អន្តរទ្វីបអារិកាំង សាខាសែនសុខ

អានបន្ត →