មត្តេយ្យសិក្សា
កុមារមានការអភិវឌ្ឍយ៉ាងឆាប់រហ័សទៅលើកាយសម្បទា សតិបញ្ញា ស្មារតីការគិត សីលធម៌ និងភាសាទៅតាមបរិយាកាស និងទំនោរនៃ មជ្ឈដ្ឋានសង្គម។ សាលារៀន អន្តរទ្វីប អាមេរិកាំង មានជំនាញយ៉ាងពិសេសក្នុងការបណ្តុះបណ្តាលកុមារតូចៗ ឱ្យស្របនឹងការលូតលាស់យ៉ាងរហ័សរបស់ពួកគាត់ ជាមួយនឹងលក្ខណៈពិសេសយ៉ាងសម្បូរបែបដូចខាងក្រោម៖
- កម្មវិធីសិក្សាតាមបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- ទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា។
- វិធីបង្រៀនយ៉ាងសម្បូរបែប ដើម្បីជំរុញដល់ការលូតលាស់ផ្នែកសតិបញ្ញា ស្មារតី ការគិត សីលធម៌ ភាសា និងកាយសម្បទា។
- សកម្មភាពនៃការលេង ការស្តាប់ ការនិយាយ ការអាន ការសង្កេត ទំនាក់ទំនង ការតស៊ូ និងការត្រាប់តាម ដែលមានភាពស្និទ្ធស្នាល កក់ក្តៅ បរិយាកាសរីករាយ និងផាសុកភាព។
- ប្អូនៗលូតលាស់ដោយមានទាំងសីលធម៌ ចំណេះទូទៅភាសាខ្មែរ និង ភាសាអង់គ្លេស។
សិក្សាពីថ្ងៃចន្ទដល់ថ្ងៃសុក្រ
- ពេលព្រឹក: 8:00 am – 10:30 am
- ពេលរសៀល: 14:00pm – 16:30 pm
| បុរេសំណេរ |
ចម្រៀង |
គំនូរ |
បំណិនជីវិត |
| រឿងនិទាន |
បុរេគណិត |
ល្បែងបុរេគណិត |
កសាង |
| អប់រំកាយ |
ភាសាអង់គ្លេស |
សោតទស្សន៍ |
ទស្សនាសង្កេត |
| ល្បែងបុរេសំណេរ |
អនាម័យខ្លួនប្រាណ |
អនាម័យមាត់ធ្មេញ |
កីឡា |
| របាំ |
ល្បែងកម្សាន្តសប្បាយ |