បណ្ណាល័យ ម៉េងលី ជេ. គួច គឺជាឃ្លាំងប្រមូលផ្តុំសៀវភៅ ទស្សនាវដ្តី និងឯកសារគ្រប់ប្រភេទ ដូចជាឯកាសារដែលស្របតាមកម្មវិធីសិក្សា ឯកសារចំណេះដឹងទូទៅ និងជាកន្លែងផ្តល់ចំណេះដឹងដល់សិស្សានុសិស្សនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដើម្បីសិក្សាស្រាវជ្រាវ។ ក្រៅពីផ្តល់សេវាកម្មឯកសារដល់សិស្ស បណ្ណាល័យ ម៉េងលី ជេ. គួច បានបើកទទួលលោកគ្រូ អ្នកគ្រូ បុគ្គលិក និងសាធារណជនទូទៅចូលអានដោយសេរី ក្នុងគោលបំណងបំផុសស្មារតី និងលើកស្ទួយវិស័យអំណានដល់សិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិក។
/Department/IMG_4402.jpg)
/Department/IMG_4398.jpg)
បណ្ណាល័យ ម៉េងលី ជេ. គួច ស្វាគមន៍ និងបើកទ្វារដល់សាធារណជនចូលអានដោយសេរី ដើម្បីលើកកម្ពស់ទម្លាប់នៃការអានដល់ក្មេងៗជំនាន់ក្រោយ ក៏ដូចជាជំរុញអោយពួកគេចូលចិត្តការអាន ការស្រាវជ្រាវ និងពង្រីកចំណេះដឹងតាមរយៈការអាន។
ដើម្បីក្លាយជាសមាជិករបស់បណ្ណាល័យ ម៉េងលី ជេ.គួច សូមអញ្ជើញមកកាន់បណ្ណាល័យយើងខ្ញុំទាំង៨សាខា។ នៅពេលក្លាយជាសមាជិក អ្នកអាចមានសិទ្ធិអានដោយគ្មានដែនកំណត់ ក៏ដូចជាខ្ចីសៀវភៅ និងឯកសារយោងពីបណ្ណាល័យយើងខ្ញុំផងដែរ។
/Department/IMG_4403.jpg)
ម៉ោងការងារ
សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)
ថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍
ពេលព្រឹក ៧:១៥ នាទីព្រឹក– ១១:00 នាទីថ្ងៃត្រង់
ពេលរសៀល ១:00 នាទីថ្ងៃត្រង់ – ៥:00 នាទីល្ងាច
មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)
ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ
ពេលព្រឹក ៧:៤៥ នាទីព្រឹក – ១១:00 នាទីថ្ងៃត្រង់
ពេលរសៀល ១:៤៥ នាទី – ៦:៣0 នាទីល្ងាច
/Event/March-25/IMG_7212.jpg)
សេវាកម្ម
បណ្ណាល័យ ម៉េងលី ជេ. គួច ជាកន្លែងលើកកម្ពស់ការរៀនសូត្រពេញមួយជីវិត។ យើងប្តេជ្ញាផ្តល់នូវរាល់ធនធានទាំងអស់សម្រាប់ការសិស្សារបស់ពួកគេ ក៏ដូចជាសាធារណៈជនទូទៅ សម្រាប់ការសិក្សា ការបង្រៀន និងការស្រាវជ្រាវរបស់ពួកគេ។ ក្នុងនាមជាអ្នកផ្តល់សេវាកម្មអប់រំឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា និងដើម្បីលើកស្ទួយសារៈសំខាន់នៃការអាន បណ្ណាល័យម៉េងលី ជេ. គួច នឹងផ្តល់ទីតាំងចំនួន ១៥ កន្លែងផ្សេងគ្នាក្នុងចំណោមសាខាទាំង ៨ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង។
ទីតាំងបណ្ណាល័យ
១. សាខាម៉ៅសេទុង (ការិយាល័យកណ្តាល)
២. សាខាទួលគោក
៣. សាខាចាក់អង្រែ
៤. សាខាចោមចៅ
៥. សាខាផ្សារថ្មី
៦.សាខាជ្រោយចង្វារ
៧. សាខាសៀមរាប
៨.សាខាតាកែវ
ចក្ខុវិស័យ បេសកកម្ម និងគោលដៅរបស់បណ្ណាល័យ ម៉េងលី ជេ. គួច
/Event/Jan-25/IMG_3575.jpg)